1.តើចំណុចសុវត្ថិភាពយានយន្តមានប៉ុន្មាន?អ្វីខ្លះ?
ចម្លើយ: មាន៤ចំណុចគឺ កង់ ចង្កូត ហ្វ្រាំង ចង្កៀង. 2.តើកត្តាអ្វីខ្លះដែលនាំអោយកើតមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកញឹកញាប់
នៅកម្ពុជា?
ចម្លើយ: មាន -កត្តាមនុស្ស -កត្តាផ្លូវ -កត្តាយានយន្ត
3.ចូរបង្ហាញភាពខុសគ្នានៃពាក្យ ឈប់ និង ចត។
ចម្លើយ:
–ឈប់: ជាការនៅស្ងៀមមួយកន្លែងនៃយានជំនិះលើទ្រូងផ្លូវក្នុងរយះពេលចំាបាច់ សំរាប់អោយអ្នកថ្មើរជើងរឺយានជំនិះផ្សេងឆ្លងកាត់រឺដើម្បីដាក់ទំនិញរឺអ្នកដំណើរ។ –ចត:ជាការទុកយានជំនិះនៅស្ងៀមមួយកន្លែងក្នុងពេលឆាប់រឺយូរដែលករណីនេះ អ្នកបើកបរអាចដើរចោលយានជំនិះបាន។
4.តើផ្លាកសញ្ញាចរាចរណ៍មានប៉ុន្មានប្រភេទ?អ្វីខ្លះ?
ចម្លើយ: មាន១០ប្រភេទគឺ
សញ្ញាគ្រោះថ្នាក់
សញ្ញាបំរាម
សញ្ញាបញ្ជា
សញ្ញាប្រាប់សិទ្ធិអាទិភាព
សញ្ញាដាក់បន្ថែមពីក្រោម សញ្ញាបណ្តោះអាសន្ន
សញ្ញាប្រាប់ដំណឹង
សញ្ញាបង្ហាញទិសដៅ
សញ្ញាប្រាប់ឈ្មោះតំបន់
សញ្ញាប្រាប់ឈ្មោះផ្លូវ
លឹមម៉េងសាយ