អំពី លឹម ម៉េងសាយ

សួស្តីមិត្តទាំងអស់គ្នា!

ខ្ញុំបាទឈ្មោះ លឹម ម៉េងសាយ (Loem Mengsay) ជានិស្សិតអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំ ២០១៦ (College of Technology) Department of Information Engineering

អំពីខ្ញុំ៖

  • នៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ
  • អតីតសិស្សសាលាបឋមសិក្សាអង្គតាសោម និងវិទ្យាល័យអង្គតាសោម៖ថ្នាក់ទី១ខ(អ្នកគ្រូ ជា គីម) ថ្នាក់ទី២ឃ   (អ្នកគ្រូ មូល សារឹម) ថ្នាក់ទី ៣ខ(អ្នកគ្រូយុន សុគន្ធ) ថ្នាក់ទី៤ខ(លោកគ្រូ ឡេងសារឿន) ថ្នាក់ទី៥ ឃ (អ្នកគ្រូ ណុប យ៉ែម)   ថ្នាក់ទី៦ក    (លោកគ្រូ គង់ វុទ្ធី)   ថ្នាក់ទី 7F (អ្នកគ្រូ សុខ ណាវ) ( រំលងថ្នាក់ទី៨ )   ថ្នាក់ទី9A  (លោកគ្រូ សួន ស៊ឹម) ថ្នាក់ទី10C (អ្នកគ្រូ ខាន់ វុធ) ថ្នាក់ទី១១(លោកគ្រូ អៀង វាសនា) ថ្នាក់ទី១២ (អ្នកគ្រូយ៉ាន់ សុវណ្ណារ៉ា) ។
  • ទទួលបានជ័យលាភីសិស្សពូកែប្រចាំស្រុកត្រាំកក់ពានរង្វាន់ ឯកឧត្តម ចន្ទ័ សារុន ៖ ថ្នាក់ទី១ (លេខ៤)  ថ្នាក់ទី២ (លេខ៥)  ថា្នក់ទី៣ (មិនជាប់)  ថ្នាក់ទី៤ (លេខ១) ថ្នាក់ទី៥ (លេខ១) ថ្នាក់ទី៦( លេខ ២) ថ្នាក់ទី ៧ (លេខ១) (ផ្លោះថ្នាក់ទី៨) ថ្នាក់ទី៩ (លេខ១)
  • ទទួលបានជ័យលាភីលេខ ១ សិស្សពូកែផ្នែកគណិតវិទ្យាថ្នាក់ទី៩ ប្រចាំស្រុកត្រាំកក់(២០១២)
  • ទទួលបានជ័យលាភីលេខ ១ សិស្សពូកែផ្នែកគណិតវិទ្យាថ្នាក់ទី៩ ទូទាំងខេត្តតាកែវ(២០១២)
  • ទទួលបានជ័យលាភីលេខ ៨ សិស្សពូកែផ្នែកគណិតវិទ្យាថ្នាក់ទី៩ ទូទាំងប្រទេស (២០១២)
  • ប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និទ្ទេស ល្អ (មណ្ឌលប្រលង វិទ្យាល័យអង្គតាសោម សម័យប្រលង ១៦ កក្កដា ២០១២)
  • ទទួលបានជ័យលាភីលេខ១ក្នុងកម្មវិធីប្រកួតប្រជែងល្បងប្រាជ្ញា រៀបចំដោយវិទ្យាស្ថាន សន្តប៉ូល (ឧសភា ២០១៣)
  • បានចូលរួមការប្រលងអាហារូបករណ៍ថ្នាក់មធ្យមសិក្សាទៅសិង្ហបុរី នៅសណ្ឋាគារ Sunway (តែធ្លាក់វគ្គចុងក្រោយ)
  • ប្រលងជាប់តេស្តវាស់ស្ទង់សមត្ថភាពគណិតវិទ្យា Suken Test ឆ្នាំ២០១៣ កម្រិតថ្នាក់ទី១០ (Pre-2nd Kyu)
  • ជាអភិបាលមួយរូបនៃក្រុមរាជវង្សគណិតវិទ្យា និង ទំពរ័ រាជវង្សគណិតវិទ្យា (Math Dynasty)
  • ប្រឡងជាប់តេស្តវាស់ស្ទង់សមត្ថភាពគណិតវិទ្យា Suken Test ឆ្នាំ២០១៤ កម្រិតថ្នាក់ទី១១ (2nd Kyu)
  • ទទួលបានជ័យលាភីលេខ២ក្នុងកម្មវិធីប្រកួតប្រជែងល្បងប្រាជ្ញា រៀបចំដោយសាលាហ្សាម៉ាន់អន្តរជាតិ (មេសា ២០១៥)
  • ទទួលបានជ័យលាភីលេខ១ក្នុងកម្មវិធីប្រកួតប្រជែងគណិតវិទ្យាដោយប្រើឧបករណ៍បច្ចេកវិទ្យាក្នុងមហោស្រពជាតិលើកទី១

ស្តីពីវិទ្យាសាស្រ្ត វិស្វកម្ម និងគណិតវិទ្យា  (មីនា ២០១៥)

  • ទទួលបានជ័យលាភីលេខ១ក្នុងការប្រឡងសិស្សពូកែទូទាំងខេត្តតាកែវផ្នែកគណិតវិទ្យាថ្នាក់ទី១២
  • ទទួលបានជ័យលាភីលេខ១ក្នុងការប្រឡងជ្រើសរើសសិស្សពូកែចូលរួមការប្រឡងគណិតវិទ្យាអូឡាំព្យាដលើកទី៥៦នៅថៃ
  • ជ័យលាភីមេដាយមាសសិស្សពូកែគណិតវិទ្យាទូទាំងប្រទេសផ្នែកគណិតវិទ្យាថ្នាក់ទី១២ (មេសា ២០១៥)
  • ចូលរួមការប្រឡងគណិតវិទ្យាអន្តរជាតិលើកទី៥៦នៅប្រទេសថៃ
  • ជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ២០១៥ និទ្ទេស A
  • ជ័យលាភីពានរង្វាន់ល្អប្រសើរបំផុតក្នុងការធ្វើបទបង្ហាញពិព័រណ៍វិទ្យាសាស្រ្តរបស់ស៊ីមេអូ ២០១៦ នៅម៉ាឡេស៊ី ( SSYS 2016)
  • ជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន College of Technology (MEXT 2016)

ចំណេះដឹងផ្សេងៗ

  • ភាសាអង់គ្លេស
  1. សមាគមទ្រទ្រង់កុមារថ្មីកម្ពុជា សាខាខេត្តតាកែវ (ASNCC) កម្រិតចាប់ផ្តើម (Let’s go Part 1 – Part 5) 2007 ដល់ Pre-Intermediate (2011)
  2. មជ្ឈមណ្ឌលភាសាបរទេសញូវប្រាយ(NBC)  កម្រិត Intermediate (Now)
  3. អង្គការផ្តល់ក្តីសង្ឃឹម Hope Agency កម្រិត  World View II – World View IV (២០១២ ដល់ ២០១៣)
  4. សកលវិទ្យាល័យភូូមិន្ទភ្នំពេញ (វគ្គត្រៀម TOEFL)
  • ជំនាញកុំព្យូទរ័
  1. បញ្ចប់វគ្គ Microsoft Word  & Microsoft Excel ( 2010)
  2. បញ្ចប់វគ្គ Microsoft Power Point  (2012-2013)
  • ភាសាផ្សេងៗ
  1. ជប៉ុន
  • ទំនាក់ទំនង៖

Facebook: Mengsay Loem

E-mail: mengsaylms@gmail.com

 

22 thoughts on “អំពី លឹម ម៉េងសាយ

        1. ពិតជាល្អណាស់!​​ខ្ញុំចង់ក្លាយជាសិស្សពូកែដូចម៉ែងសាយដែរ។​សូមជួយណែនាំនិងបង្ហាត់បង្រៀនខ្ញុំផង​តើបានទេ?

          1. ខ្ញុំធ្លាប់បានឆ្លងកាត់ការប្រលងសិស្សពូកែគណិតវិទ្យាថ្នាក់ទី៩ដែរប៉ុន្តែបរាជ័យត្រឹមជុំទី៣។​សព្វថ្ងៃខ្ញុំកំពុងប្រឹងប្រែងបន្ថែមដើម្បីចូលរួមប្រលងសមត្ថភាព​ផ្នែកគណិតវិទ្យាផ្សេងៗនូវពេលខាងមុខទៀត។ដូច្នេះសូមជួយណែនាំផង។

  1. ខំសិក្សាទៀតទៅប្អូ​ន ប្អូននឹងមានឳកាសច្រើន​​ ក្នុងការសិក្សាក្រៅប្រទេស។

  2. បងពិតជាសមជាសិស្សពូកែមែន ខ្ញុំចង់រៀនអោយបានដូចបង; តើបងអាចអោយកាលវិភាគនៃបទពិសោធរបស់បងជូនខ្ញុំបានទេ?

    1. អរគុណដែលបានចូលមកកាន់ប្លក់នេះ!
      ចំពោះខ្ញុំស្វ័យសិក្សាជាការសំខាន់! បែងចែកម៉ោងរៀនខ្លួនឯង ជាធម្មតា ១ម៉ោងសម្រាប់១មុខ(វិទ្យាសាស្រ្ត) និងរំលឹកផ្នែកសង្គមពេលទាបភ្លឺ!

  3. សូមសរសើរអស់ពីចិត្ត។​ វាមិនមែនជាការងាយស្រួលឡើយដើម្បីទទួលបាននូវសមត្ថភាពនិងភាពជោគជ័យអស់ទាំងនោះ​ ឯម៉េងសាយអាចធ្វើបានយ៉ាងជោគជ័យ។​ ខ្ញុំនឹងចាំគាំទ្រនិងតាមដានពីសមិទ្ធិផលថ្មីផ្សេងៗទៀតរបស់អ្នក រួចអភិវឌ្ឍខ្លូនឯងដោយយកអ្នកជាគំរូដ៏ល្អមួយរូប។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s